នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ មានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ព្រះសង្ឃជាច្រើនអង្គ និងមនុស្សច្រើននាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្ត និងយកសំណាក នៅក្នុងទីតាំងវត្តផ្ទាល់តែម្តង។
ជាលទ្ធផលតេស្ត ក្នុងចំនោមមនុស្ស ៣៧៣ នាក់ នៅក្នុងវត្ត រកឃើញមានវិជ្ជមានកូវីដចំនួន ៣៩ នាក់ ដែលក្នុងនោះ មាន ព្រះសង្ឃចំនួន ២២ អង្គ បានឆ្លង និងរួមមាន តាជីយាយជី ០៣នាក់ , និស្សិតស្នាក់នៅក្នុងវត្ត ០២នាក់ និងប្រជាពលរដ្ឋលក់ដូរក្នុងវត្ត ១២នាក់ផងដែរ។ ក្រោយពិនិត្យឃើញមានវិជ្ជមានកូវីដ១៩ហើយនោះ ព្រះសង្ឈ និងអ្នកពាក់ព័ន្ធទាំង៣៩អង្គនាក់ ត្រូវបានក្រុមគ្រូពេទ្យនិមន្ត និងដឹកតាមរថយន្តយកទៅកាន់កន្លែងសម្រាកព្យាបាលផងដែរ ។
ដោយឡែក ព្រះសង្ឈ និងអ្នកដែលឆ្លងកាត់ការតេស្តសំណាកហើយមិនមានវិជ្ជមានកូវីដ១៩នោះ គឺតម្រូវអោយធ្វើចត្តាឡីស័ក្ត១៤ថ្ងៃ នៅក្នុងវត្តផងដែរ ៕