ពិតជាថ្ងៃស៊យមែនហើយ សម្រាប់អ្នកនាង ម៉ូនីកា ដែលត្រូវមកខាតបង់រ៉ាប់ពាន់ដុល្លារ ដោយសារតែកូនក្មេងបើករុឺម៉កមកបុករថយន្តអ្នកនាងខ្ទេចអស់ទ្វារមួយចំហៀង… វីដេអូ

គ្រប់គ្នាប្រហែលជាបានស្គាល់ហើយថា​ ចែកាៗ យើងដែលជាអ្នកលក់ឡេតាមប្រព័ន្ធអនឡាញម្នាក់ដែលមានភាពល្បី ហើយត្រូវបានគេស្គាល់ពេញផ្ទៃប្រទេសនោះ ពេលនេះគឺបានជួបនឹងរឿងមិនល្អទាល់តែសោះដែលវាពិតជារឿងដ៏ស៊យរបស់អ្នកនាងដែលត្រូវមកខាតបង់អស់រ៉ាប់ពាន់ដុល្លារដោយសារតែការធ្វេសប្រហែសរបស់ឪពុកម្តាយដែលបណ្តែតបណ្តោយអោយកូនដែលមិនទាំងគ្រប់អាយុបើកបរផ្តេសផ្តាស ហើយបានមកបុកប៉ះត្រូវរថយន្តសេ៊រីទំនើបរបស់អ្នកនាងម៉ូនីកា។

ជាក់ស្តែង រថយន្តសេ៊រីទំនើបរបស់អ្នកនាងម៉ាក រ៉ែងរ៉ូវើរ ត្រូវបានខូចខាតទ្វារទាំងស្រុងមួយចំហៀងតែម្តង វាពិតជារឿងមួយដែលគួរអោយសោកស្តាយខ្លាំងចំពោះអ្នកនាង។ ហើយហេតុការនេះ បានកើតឡើងនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នេះបើតាមគណនី របស់អ្នកនាងម៉ូនីកា បានសេរសេរសារមួយថា៖ ខ្ញុំមិនយកសំណងដោយសារតែខ្ញុំអាណិតក្មេង Mo lika សូមផ្តាំទៅកាន់គ្រប់គ្នាសូមមេត្តាកុំប្រើក្មេងដែលមិនទាន់គ្រប់អាយុអោយបើកបរអី ជាការពិតគាត់នៅក្មេងណាស់ហើយជិះម៉ូតូវាស្តាំអញ្ចឹងវាពិតជាគ្រោះថ្នាក់ណាស់ ដោយបងគ្រាន់តែចុះមកឃើញអូនបងចង់ស្រក់ទឹកភ្នែកទៅហើយ នេះបងជីះតិចតិចផងអូនមកជិះវាស្តាំចឹង ចុះបើអូនមានរឿងមិចៗទៅគិតមិច។ បើមានគ្រោះថ្នាក់ខ្លាំងទៅ​ តើគិតមិច។

សូមទស្សនាវីដេអូ៖