wow! លោកខេមរៈ សរីមន្ត ត្រូវបានមហាជនជាច្រើនស្ងើចសរសើរ ដែលបានលក់ទឹកអប់ជាប្រាក់រៀលក្នុងតម្លៃ…

ភ្នំពេញ៖ កំពូលតារាចម្រៀងប្រុសម្នាក់ និងជាគ្រាប់ពេជ្រប្រចាំផលិកម្មរស្មីហង្សមាស មួយរូបគឺលោក ខេមរៈ សេរីមន្ត ដែលមហាជនមានការគាំទ្រខ្លាំង ។ តារាចម្រៀង ខេមរៈ សេរីមន្ត ត្រូវបានមហាជនស្គាល់ថាជាតារាម្នាក់ដែលទទួលបានភាពជោគជ័យខ្លាំងនៅក្នុងវិស័យដែលលោកកំពុងដើរ ។

មិនត្រឹមតែក្នុងវិស័យសិល្បៈនោះទេ លោកក៏ជោគជ័យខ្លាំងក្នុងវិស័យមុខជំនួញរបស់លោកផងដែរ ប៉ុន្តែថ្មីៗនេះលោកបានធ្វើអោយអ្នកគាំទ្រក៏ដូចជាមហាជនជាច្រើន សរសើរមិនដាច់ពីមាត់ដោយសារតែផលិតផលរបស់លោក លក់ជាលុយរៀលខ្មែរ នេះជាគំរូល្អមួយក្នុងការលើកស្ទួយប្រាក់រៀលខ្មែរ ។

នេះបើយោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់លោក ដែលមានឈ្មោះថា Khemarak Sereymun ​ដែលបានបង្ហោះថា៖«មួយដបនេះយ៉ាងណាដែល តម្លៃ ៣២០០០ រៀល គឺសមរម្យនិងតម្លៃ កម្មងឥឡូវនេះដើម្បីទទួលបានរបស់ដែលមានគុណភាពល្អ។ ប្រយ៉ាប់ឡើងសល់មិនច្រើនទៀតទេ»។  ប្រិយមិត្តចង់ដឹងច្បាស់ថាទឹកអប់នោះមានរូបរាងនិងក្លឹនយ៉ាងណានោ អាចទិញសាកទាំងអស់គ្នា ៕