ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញនូវអនុក្រឹត្យស្តីពីការបំពេញបន្ថែមក្របខ័ណ្ឌមន្រ្ដីនគរបាលជាតិ រាជរដ្ឋាភិបាលកម្ពុជា ដោយមានសេចក្ដីសម្រេចដូចតទៅ៖
- មាត្រាទី១៖ ត្រូវបានបំពេញបន្ថែមក្របខ័ណ្ឌ មន្រ្ដីនគរបាលជាតិចំនួន ១,៧០០ កន្លែង (មួយពាន់ប្រាំពីររយ)
លេីក្របខ័ណ្ឌដែលមានស្រាប់ ដល់ក្រសួងមហាផ្ទៃ សម្រាប់តម្រូវការចាំបាច់ នៃការងារការពារសន្តិសុខជាតិ ថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
- មាត្រាទី២៖ ក្របខ័ណ្ឌថ្មីនេះ ត្រូវបានទទួលប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗ របស់ក្របខ័ណ្ឌមន្រ្ដីនគរបាលជាតិ គិតចាប់ពីពេលចូលរៀនវគ្គបណ្ដុះបណ្ដាលដំបូងវិជ្ជាជីវៈនគរបាលជាតិតទៅ ។
- មាត្រាទី៣៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។