ពេលនេះឯកឧត្តម ពេជ្រ ស្រស់ ទទួលបានរថយន្តថ្មី ដើម្បីចុះធ្វើការងារជួបពលរដ្ឋបន្ត ហើយរថយន្តនេះមានតម្លៃ…

ភ្នំពេញ៖ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ឯកឧត្តម ពេជ្យ ស្រស់ ដែលត្រូវជាប្រធានគណបក្សយុវជនកម្ពុជា និងសមាជិកជាក់ខ្ពស់នៃស្ថាប័ន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោគបល់ ដែលមានឋានៈស្នើទេសរដ្ឋមន្ត្រី បានធ្វើបង្ហោះសារប្រាប់អោយដឹងថា៖«ខ្ញុំអរគុណបងអគ្គនាយកក្រុមហ៊ុន Worldwide Garage ដែលបានអនុគ្រោះឲ្យខ្ញុំមានរថយន្តថ្មី ដើម្បីចុះធ្វើការងារជួបពលរដ្ឋបន្ត ដោយសារឡានរបស់ខ្ញុំមុនវាចាស់ពេក ។

ញុំសុំបញ្ជាក់ថា អតីតកាល ខ្ញុំគឺជាបុគ្គលិករបស់គាត់ ហើយបច្ចុប្បន្នជាបងប្អូន និងជាមិត្តភ័ក្រផងដែរ ។ ដាំអំពើល្អគឺសំបូររឿងល្អៗក្នុងជីវិត»។ ទាក់ទងនិងរថយន្ត ឯកឧត្តម ពេជ្រ ស្រស់ ត្រូវបានអគ្គនាយកក្រុមហ៊ុន Worldwide Garage ផ្តល់ជូននោះមានតម្លៃ 48,500$ តែរថយន្តនេះ បញ្ចុះតម្លៃរហូតទៅដល់៥០% ឯណោះ សម្រាប់អតិថិជន១០ នាក់ដំបូង សល់ត្រឹមតែ 24,250$ តែប៉ុណ្ណោះ នេះបើយោងតាមការបង្ហាញតម្លៃរបស់ក្រុមហ៊ុន Huanghai Cambodia ផ្ទាល់តែម្ដង ៕