wow! កុមារបាន​ វរ ជ័យ មានសមត្ថភាពដ៏អស្ចារ្យអាចបូកលេខ គុណលេខបានយ៉ាងលឿន​ជាង ម៉ាសុីនគិតលេខ (មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅក្នុងកម្មវិធី តូចខ្លឹមខ្លាំង ដែលមាននៅលើកញ្ចក់ទូរទស្សន៍ PPN បានបង្ហាញសមត្ថភាពរបស់កុមារមួយរូប ដែលមានសមត្ថភាពអស្ចារ្យ បូក គុណ ដក និងចែកលេខ បានយ៉ាងរហ័ស ។

កុមារ បាន វរ ជ័យរូប នេះអាចគុណលេខចំនួន៥ខ្ទង់ជាប់ៗគ្នាបានយ៉ាងរហ័ស និងត្រឹមត្រូវ ដែលធ្វើអោយគណៈកម្មការ និងអ្នកទស្សនាមានការកើតសរសើរភ្ញាក់ផ្អើលជាខ្លាំង ។

ទន្ទឹមនឹងនេះផងដែរ លោក ម៉ា ដូណា ដែលជាគណៈកម្មការក្នុងកម្មវិធី បានលើកឡើងថា៖ «ពិតជាសសើរជាមួយសមត្ថភាពរបស់ក្មួយប្រុស វីរជ័យ ណាស់ ពិតជាក្មេងដែលមានជំនាញគិតលេខរហ័សណាស់ក្នុងប្រទេសកម្ពុជាយើង ដោយក្តីជួយចែករំលែកផង ដើម្បីលើកទឹកចិត្តដល់​កុមារា​ រាយអែនផង»។

វីដេអូខាងក្រោម៖