ពាក្យសម្តីចាក់ដោតប៉ុន្មានម៉ាត់របស់លោកគ្រូ ស្តាប់ហើយពិតជាគួរអោយយើងគិតឡើងវិញ ជាពិសេសសម្រាប់អ្នកនិពន្ធ និងអ្នកផលិតភាពយន្ត…

ជាការពិត ការផលិតភាពយន្តគឺ ជារឿងមួយដ៏សំខាន់ដែរពលព្រោះថាវាក៏បានបង្ហាញពីជាតិសាសន៏មួយដែរ។ ហើយចំពោះការសម្តែងវារឹតតែសំខាន់ ការសម្តែងដែលល្អវាគួរតែជាការសម្តែងដែលបានរៀនសូត្រត្រឹមត្រូវទៅតាមបទដ្ឋាននៃសិល្បៈនៃការសម្តែង បូកផ្សំនឹងទេពកោសល្យពីកំណើតផងដែរ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ លោកគ្រូសិល្បៈបានធ្វើការបង្ហាញដល់អ្នកនិពន្ទ ឬក៏អ្នកផលិតភាពយន្តគ្រប់រូបអោយគិតពិចារណាឡើងវិញ ព្រោះតែភាពយន្តខ្មែរមួយចំនួនពិតជាមិនមានការថតអោយបានល្អប្រសើរនោះទេ។ រឿងខ្លះសឹងតែនិយាយថាថតហើយតាំងពីដើមដល់ចប់ តែវាហាក់ដូចជាមិនមានអត្ថន័យអ្វីនោះឡើយ ដូចនេះវាពិតជាការខាតបង់មួយសម្រាប់ការផលិតរឿងបែបនេះ ហើយបើការសម្តែងមិនបានល្អទៀតសោតនោះវាកាន់តែខ្ជះខ្ជាយថែមទៀត។ ហើយវាក៏មិនបានេជួយលើកកិតិ្តយសសិល្បៈនៃការសម្តែងរបស់យើងដែរ។ រឿងទាំងនោះដែលបានផលិតចេញ គួរតែជារឿងដែលមានអត្ថន័យគ្រប់គ្រាន់សម្រាប់បង្ហាញដល់អ្នកទស្សនាទាំងឡាយ បូកផ្សំនឹងទេពកោសល្យរបស់អ្នកសម្តែងថែមទៀតនោះ រឿងមួយដែលផលិតចេញមក​ វានឹងក្លាយជារៀងមួយដ៏ល្អប្រសើរ។

យ៉ាងណាមីញសូមទស្សនាវីដេអូខាងក្រោមដែលជាការបង្ហាញរបស់លោកគ្រូ ហើយសង្ឃឹមថាវាការបញ្ចេញមិតមួយដ៏ល្អសម្រាប់អ្នកនិពន្ទ និងអ្នកផលិតភាពយន្តគ្រប់រូបដើម្បីលើកស្ទួយដល់វិស័យភាពយន្តរបស់យើងផងដែរ៕