ស្អាតមួយបែបដែរ! គំនិតនៃការច្នៃប្រឌិត ពីផ្ទះស័ង្កសីធម្មតា តុបតែងជារោងការយ៉ាងប្រណីត

នេះយោងតាមគណនីហ្វេសប៊ុកឈ្មោះ Lapaz Cho ប្រភពពីប្រទេសថៃ បានបង្ហាញនូវគម្រូដេគ័រផ្ទះសាមញ្ញមួយក្នុងថ្ងៃរៀបមង្គលការគូស្វាមីភរិយាមួយគូ ។

អ្វីដែលមានការ ចាប់អារម្មណ៍ខ្លាំងពីអ្នកលេងនៅលើបណ្តាញទំនាក់ទំនងទាំងអស់ ក៏ដូចជាទប់អារម្មណ៍មិនសរសើរមិនបាន ចំពោះស្នាដៃនេះគឺ រូបភាពផ្ទះមុនពេលរៀបចំ និង ក្រោយពេលរៀបចំរួចតែម្តង ។

ដោយឡែក គេហដ្ឋាននេះដំបូងគ្រាន់តែជាផ្ទះស័ង្កសីមួយប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីមានការតុបតែងជាមួយផ្ទាំងក្រណាត់ពណ៌សរ ផ្កាជាច្រើនប្រភេទ អមដោយរូបថតរបស់ស្វាមីភរិយាមួយគូនោះ បានធ្វើឱ្យសម្រស់នៃរោងការដ៏សាមញ្ញនេះមានភាពលេចធ្លោ នឹងទទួលបានការកោតសរសើរជាខ្លាំង ដែលនេះហើយជាស្នាដៃចេញពីចិត្តពិតៗ ៕