អ្នកប្រើប្រាស់បណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញទិដ្ឋភាពរបស់កម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលយាមល្បាតតាមបណ្តាគោលដៅ និង សកម្មភាពចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលបន្តពីជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ជូនប្រជាពលរដ្ឋ ។
តាមរយៈសកម្មភាពរបស់ក្រុមកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះយាមល្បាតទាំងយប់ទាំងថ្ងៃ នៅគ្រប់ទីតាំងដែលមានការផ្ទុះ ទីតាំងដែលមានមនុស្សប្រមូលផ្តុំគ្នាច្រើន ក្នុងន័យជួយណែនាំបងប្អូនប្រជាពលរដ្ឋឱ្យរក្សាគម្លាត ធ្វើអនាម័យ ព្រមទាំងជួយសម្រួលចរាចរណ៍ និង រៀបចំរបៀបរៀបរយ ជាដើម ។ ទាំងនេះសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញា មនសិការ ស្នេហាជាតិមានតុភូមិ ឆន្ទៈតាំងចិត្តខិតខំយកចិត្តទុកដាក់ សម្រាប់ធ្វើការបូជាជូនជាតិមាតុភូមិ ជាការលះបង់មួយដែលពុំអាចកាត់ថ្លៃបាន ។
ក្រោយឃើញសកម្មភាពបែបនេះ មានការស៊ែចែករោះលែកបន្តគ្នាពីមួយទៅមួយ ដោយពោលពាក្យកោតសរសើរ ចូលរួមសាទរចំពោះសកម្មភាពមួយនេះយ៉ាងពេញទំហឹង ព្រមទាំងជូនពរឱ្យកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកទៅដោយសុខភាពល្អមាំមួនផងដែរ ៕