ជីវិតពិត! តស៊ូតាំងពីសង្សារ រហូតក្លាយជាគូរដណ្តឹងដែលអត់ធ្មត់គ្រប់បែបយ៉ាង ហើយបានសន្សំលុយសង់ផ្ទះបានយ៉ាងធំមុនរៀបការទៀតផង…

កាលពីពេលថ្មីៗនេះ មានពត៍មានជាច្រើននិយាយអំពីគូរស្នេហ៏ដែលបែកបាក់គ្នាដោយសារតែទ្រព្យ ពីព្រោះថាគ្មានអ្នកណាគេមកលំបាកជាមួយយើងនោះទេ គេមើលឃើញតែអ្នកមានទ្រព្យចាយហូហារប៉ុណ្ណោះ។ យ៉ាងណាមិញ វាពិតជារឿងមួយដ៏កម្របើសិនមានអ្នកណាម្នាក់មករួមសុខរួមទុក្ខនឹងយើងនៅពេលដែលយើងលំបាកនោះ នោះប្រហែលមានន័យថាគេពិតជាស្រលាញ់និងស្មោះនឹងយើងយ៉ាងពិតប្រាកដមែន។

ហើយជាក់ស្តែងថ្មីៗនេះ មានគូរស្នេហ៏មួយគូរបានធ្វើអោយគ្រប់គ្នាមានការកោតសរសើរនៅសេចក្តីស្នេហារបស់ពួកគេ ដែលខំតស៊ូអត់ទ្រាំទាំងលំបាកជាមួយគ្នាតាំងពីសង្សាររហូតដល់ក្លាយជាគូរដណ្តឹងនឹងគ្នា ហើយថែមទាំងបានខំតស៊ូសន្សំលុយសង់ផ្ទះមួយយ៉ាងស្កឹមស្កៃទុកសម្រាប់ខ្លួនឯង ជាចំណងដៃមុនថ្ថៃរៀបការថែមទៀតផង។

យ៉ាងណាមិញ នេះតាមប្រភពពីគណនីមួយជាភាគីខាងស្រីផ្ទាល់ដែលបាន សរសេរនិយាយរៀបរាប់ពីជីវិតពួកគេ។ ហើយថែមទាំង បានបញ្ជាក់ថាទោះវាមិនធំដុំតែវាជាញើសឈាមពួកគេដែលបានតស៊ូជាមួយគ្នា ហើយវាជាការដូរសម្រាប់ពួកគេមុនថ្ងៃរៀបការ។ ហើយក៏សូមជូនពរពួកគេអោយបានសុភមង្គលជារៀងរហូតទៅ។​ សូមទស្សនារូបភាព៖