ស្ងាត់ៗ! ពេលនេះ ប៊ុត សីហា ចេញបទថ្មីរបស់ខ្លួនដែលមានចំណងជើងថា «គុណគ្រូ» ក្នុងថ្ងៃរលឹកគុណគ្រូតែម្តង (មានវីដេអូ)

ភ្នំពេញ៖ ទិវាគ្រូបង្រៀនកម្ពុជាត្រូវបានផ្តួចផ្តើមបង្កើតដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ១៩៩៧ ដោយយកថ្ងៃទី០៥ ខែតុលា ដើម្បីប្រារព្ធទិវានេះរាល់ឆ្នាំ គឺមានគោលបំណងបំផុសឡើងវិញនូវវប្បធម៌និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្សចំពោះគ្រូបង្រៀននៅទូទាងប្រទេស ។

 

ហើយមកដល់ពេលនេះមានរយៈពេលជាង ២០ឆ្នាំផងដែរ ។ ក្នុងឱកាសនេះផងដែរ តារាចម្រៀង ប៊ុត សីហា បានចេញបទថ្មីរបស់ខ្លួនដែលមានចំណងជើងថា «គុណគ្រូ» នៅក្នុងផលិតកម្ម Job Production ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។

គ្រាន់តែបទចម្រៀងរបស់លោក ចេញភ្លាមមានមហាជនជាច្រើនពេញចិត្តជាខ្លាំង បទនោះផងដែរមានខ្លឹមសារសុីជម្រៅដែលឆ្លុះបញ្ចាំង ពីអារម្មណ៍គោរពស្រលាញ់គ្រូបង្រៀន… ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម៖