មានរឿងអ្វីទៅ! កម្មការិនីរោងចក្រ មានផ្ទៃពោះ៨ខែ ក្រោយពីជាកូវីដ រៀបរាប់ទាំងស្រក់ទឹកភ្នែកម៉ាត់ៗថា….(មានវិដេអូ)

មហាជននិយមគាំទ្រប្រើប្រាប់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានអារម្មណ៍ក្តុកក្តួលបន្ទាប់ពីបានទស្សនាវិដេអូនរបស់ កម្មការិនីរោងចក្រម្នាក់ ឈ្មោះថា ហៀង ស្រីនាង មានផ្ទៃពោះ៨ខែ១៥ថ្ងៃបានជាសះស្បើយពីជំងឺកូវីដ-១៩។

នេះដោយយោងតាម សម្តីរបស់កម្មការិនីរូបនេះ នរៀបរាប់ទាំងទឹកភ្នែកថាគាត់ពិតជាលំបាកខ្លាំងណាស់ព្រោះគាត់នៅតែ២នាក់ប្តីប្រពន្ធទេ គាត់ជាមួយនិងប្តីបានធ្វើតេស្តរកឃើញថាឆ្លងជំងឺកូវីដ១៩ កាលពីកន្លងមកប៉ុន្តែពេលនេះគាត់បានជាសះស្បើយពីជំងឺកូវីដហើយ នៅឡើយតែប្តីរបស់គាត់មិនទាន់ជាសះស្បើយទេពេលនេះកំពុងតែសម្រាកព្យាបាល

ជាចុងក្រោយគាត់ចង់ឲ្យប្តីរបស់គាត់ឆាប់ជាសះស្បើយពីជំងឺកូវីដ១៩ឆាប់ៗណាស់ ព្រោះគាត់នឹកប្តីរបស់គាត់ហើយគាត់ចង់រស់នៅជុំគ្នាជាមួយប្តី ព្រោះពេលនេះគាត់មានផ្ទៃពោះហើយជិតគ្រប់ខែហើយត្រូវនៅម្នាក់ឯងពិតជាជួបការលំបាកខ្លាំងណាស់ ។​

ដោយឡែក យោងការបង្ហោះរៀបរាប់របស់ផេក TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានរៀបរាប់ពីកម្មការិនី ហៀង ស្រីនាង បែបនេះថា ៖ «កម្មការិនីរោងចក្រ ហៀង ស្រីនាង មានផ្ទៃពោះ៨ខែ១៥ថ្ងៃបានជាសះស្បើយពីជំងឺកូវីដ-១៩។

ដោយសារប្អូនស្រីនៅតែម្នាក់ឯងនិងមានការលំបាកក្នុងពេលធ្វេីចត្តឡីស័ក ក្រុមការងារTYDAបានរកកន្លែងស្នាក់នៅដ៍ល្អជូនគាត់ និងផ្គត់ផ្គង់អាហារ៣ពេលជូនដល់ប្អូនស្រីរហូតចាំដល់ប្តីប្អូនបានជាសះស្បេីយមកជួបជុំគ្រួសារវិញ» ៕