កក្រើកឆាក ពីបេក្ខជន ចាន់ សុបញ្ញា ធ្វើអោយគណៈកម្មការមានការភ្ញាក់ផ្អើល ក្រោយពីបកស្រាយបទ«កំពង់សោមដួងចិត្ត» (មានវីដេអូ)

ភ្នំពេញ៖ កម្មវិធី X Factor Cambodia ដែលជាកម្មវិធីប្រលងចម្រៀងលំដាច់ពីភពលោកមួយ ហើយសប្តាហ៍នេះជាសប្តាហ៍ទី៦ ដែលបេក្ខជនទាំងអស់ត្រូវជ្រើសរើសយកបទចម្រៀង សំនៀងដើមរបស់តារាជើងចាស់ ណយ វ៉ាន់ណេត មកបកស្រាយ ។

គួរបញ្ជាក់ដែរថា កម្មវិធីប្រលងចម្រៀងលំដាប់កំពូលមួយនេះ ម្ចាស់ជ័យលាភី និងទទួលបានប្រាក់រង្វាន់ចំនួន ១០០លានរៀល ហើយនិងក្លាយខ្លួនជាតារាចម្រៀង កុងត្រាជំនាន់ថ្មីរបស់ផលិកម្មរស្មីហង្សមាស ដោយស្វ័យប្រវត្តិ ។

ដោយឡែកបេក្ខជនវ័យក្មេងអាយុ១៤ឆ្នាំ ចាន់ សុបញ្ញា នៅយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ យប់មិញនេះ បានច្រៀងបទចម្រៀងដែលមានចំណងជើងថា «កំពង់សោមដួងចិត្ត» ដែលជាសំនៀងដើមរបស់តារាជើងចាស់លោក ណយ វ៉ានណេត ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូ នៃការបកស្រាយរបស់ប្អូនប្រុសខាងក្រោម៖

វីដេអូខាងក្រោម៖