វាជារឿងមិនអាចទៅរួចហើយកាន់តែមិនអាចទៅរួច! អ្នកជិតស្និទ្ធជាមួយគ្រួសារ មាន ពេជ្ររីតា ទម្លាយអត្តចរិត កេរ្តិ៍ឈ្មោះគ្រួសារនាងថា…

មហាជនប្រាកដជាជ្រាបច្បាស់ហើយ រណីទំនាស់រវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា មានទាំងវីដេអូទី០១ និងទី០២ រហូតដល់មានការប្តឹងចោទប្រកាន់គ្នាទៅវិញទៅមក ក្នុងនោះ ភាគីឧកញ៉ា ហេង សៀ បានប្តឹងកញ្ញា មាន ពេជ្ររីតា ទាក់ទងនឹងការបង្ករបួសស្នាម និងការលួចយកទូរស័ព្ទ ចំណែកឯកញ្ញា មាន ពេជ្ររី តា បានចោទប្រកាន់ឧកញ៉ា ហេងសៀ ថាបា ន ប៉ុនប៉ង រំលោភ សេពសន្ថវៈ លើរូបនាង។

ទោះជាបែបនេះក្តី នាមុននេះ យោងតាមគណនីហ្វេសប៊ុកឈ្មោះ អ៊ុក ចន្ថា យុវជន សាន់ហ្វ្រាន់សីុសកូ ទ្រាំទៀតលែងបាន ក៏ទម្លាយអត្តចរិត និងកេរ្តិ៍ឈ្មោះក្រុមគ្រួសាររបស់ មាន ពេជ្ររីតា ថា “ខ្ញុំភ្ញាក់ព្រឺតមានគេផ្ញេីសារមកសួរពត៌មានទាក់ទងនិងក្មួយស្រីដែលមានរឿងជាមួយឧកញ៉ា និង ជាពិធីការីនី MYTV ខ្ញុំហៅគាត់ថាជាក្មួយស្រីព្រោះម្តាយគាត់និងក្រុមគ្រួសារគាត់រាប់អានជាមួយខ្ញុំ ថ្ងៃនាងធ្វេីពិធីចូលម្លប់ឆ្នាំ២០១៥ ខ្ញុំក៏បានចូលរួមពិធីដែរ។

ក្រុមគ្រួសារក្មួយស្រីជាមនុស្សមានកត្តិយស និងទ្រព្យយស ជីតានាងតាមដឹងក៏ជាមន្រ្តីនៅធនាគារផងដែរ គ្រួសារក្មួយស្រីក៏ជាក្រុមគ្រួសារអភិជន ផ្ទះក្រុមគ្រួសារនាងវីឡាដ៏ធំស្កឹមស្កៃនៅខាងក្រោយសណ្ឋាគារ ឡឺ ប្រេសុីដង់ ខ្ញុំជឿជាក់ថានាងមិនធ្វេីបែបនេះទេ ហេីយរឿងចោទថាលួចទូរសព្ទ័ រិតតែមិនអាចទៅរួច”៕