គិតឲ្យច្បាស់ទៅទិន្នន័យច្រើនណាស់! គិតត្រឹម ១១ ថ្ងៃ ខែឧសភា តួលេខអ្នកវិជ្ជមានកូវីដ-១៩ មានចំនួនជិត…

គិតចាប់ពីថ្ងៃទី ១ ខែឧសភា ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ យោងទៅតាមសេចក្តីជូនដំណឹងស្តីពីការរកឃើញអ្នកជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ មានអ្នកជំងឺកូវីដ-១៩ ចំនួន ៦៨២១ នាក់ ត្រឹមរយៈពេល ១១ ថ្ងៃ ។

គួរបញ្ជាក់ដែរថា បើគិតមកដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ នេះ មានអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេស សរុប ២០២២៣ នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៨១៧០ នាក់ និង អ្នកស្លាប់ ១៣១ នាក់ ៕