ភារកិច្ចការលះបង់! គ្រប់យ៉ាងដើម្បី ការពារសុខសុវត្តិភាពប្រជាជន​ មន្ត្រីនគរបាល ១៩ នាក់ និងមន្ត្រីសុខាភិបាល ៧នាក់ បានឆ្លងកូវីដ១៩

ថ្ងៃទី ១១ ឧសភា ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណនៃអ្នកវិជ្ជមានកូវីដ-១៩ បានរកឃើញមន្ត្រីប៉ូលិស ១៩ នាក់ និងមន្ត្រីសុខាភិបាល ៧ នាក់ ឆ្លងកូវីដ១៩។

ជាក់ស្តែង រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញតួលេខអ្នកឆ្លងជំងឺកូវីដ១៩ ទាំង ២៥១ នាក់ នៅរាជធានីភ្នំពេញ ក្នុងនោះមានមន្ត្រីនគរបាល ១៦ នាក់ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ខណៈមន្ត្រីប៉ូលិស ៣ នាក់នៅខេត្តត្រូវបានរកឃើញឆ្លងកូវីដ១៩ និងមន្ត្រីសុខាភិបាល ៧ នាក់ បានឆ្លងកូវីដ១៩ ៕