ទៅឆ្លងពីអ្នកណាកូនម្តាយ! ទើបកើតបាន ២០ ថ្ងៃសោះ ស្រាប់តែរកឃើញឆ្លងកូវីដ

នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២១៩ នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ។

ជាក់ស្តែង តាមរយៈបញ្ជីឈ្មោះ ដែលផ្ដល់ដោយរដ្ឋបាលរាជធានី បានឱ្យដឹងថា នៅក្នុងចំណោមអ្នកឆ្លងទាំង ២១៩ ករណី នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺរកឃើញទារក អាយុទើបតែ ២០ ថ្ងៃ ម្នាក់ វិជ្ជមានកូវីដ-១៩ ស្ថិតនៅលេខរៀងទី ១៥៩ ភេទ ប្រុស រស់នៅ ផ្ទះលេខ #25H ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ៕