មិនមានការអនុគ្រោះសោះ! ពលរដ្ឋនៅតំបន់ក្រហមច្រើននាក់ប្រមូលផ្ដុំគ្នា តវ៉ាសុំបញ្ចុះថ្លៃផ្ទះជួល

នាមុននេះបន្តិច ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ តាមការឲ្យដឹងពីការបង្ហោះនៅទំព័រហ្វេសប៊ុកផេក របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ពលរដ្ឋជាច្រើនអ្នកស្ថិតនៅតំបន់ក្រហម សង្កាត់ស្ទឹងមានជ័យទី៣ បាននាំគ្នាផ្ទុះការតវ៉ា រឿងស្នើទៅម្ចាស់ផ្ទះសុំបញ្ចុះតម្លៃផ្ទះជួល។

ជាក់ស្តែង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានស្នើរសុំបងប្អូនប្រជាពលរដ្ឋកុំបន្តប្រមូលផ្ដុំទៀត សូមចាត់តំណាងមក ឬក៏ទំនាក់ទំនងអាជ្ញាធរមូលដ្ឋានដើម្បីធ្វើការងារនេះ សុំកុំមកប្រមូលផ្តុំបើធ្វើអ៉ីចឹងកាន់តែពិបាក អាចនឹងមានការរាតត្បាតបន្តទៀត ត្រូវចូលរួមទប់ស្កាត់និងការពារទាំងអស់គ្នា ៣កុំ ៣ការពារ។

តាមរូបភាពជាច្រើនសន្លឹក បានបង្ហាញឱ្យឃើញពីប្រជាជនបានប្រមូលផ្ដុំគ្នា ដើម្បីសុំការជួយអន្តរាគន៍ ក្នុងអំឡុងពេលត្រូវបិទខ្ទប់នេះ ដោយពួកគាត់មានបញ្ហាប្រឈមខ្លាំង ចំពោះថវិកាដែលត្រូវចំណាយក្នុងជីវភាពប្រចាំថ្ងៃស្របពេលដែលចំណូលមានការធ្លាក់ចុះ ។ យ៉ាងណាមិញជុំវិញបញ្ហានេះនៅមិនទាន់មានការបកស្រាយពីខាងអាជ្ញាធរនៅឡើយទេ ៕