ព្យាបាលកូវីដនៅផ្ទះ ! សូមមកដឹងឈ្មោះថ្នាំ និងវិធីប្រើ បើគ្មានរោគសញ្ញាទាំងនេះមិនបាច់ប្រើថ្នាំទេ

មុននេះបន្តិច នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំបន្ថែមទៀត សម្រាប់បុគ្គលដែលឆ្លងជំងឺកូវីដ កម្រិតស្រាល ហើយមិនទាន់ទទួលបានកន្លែងព្យាបាល គឺអាចព្យាបាលខ្លួនឯងនៅផ្ទះបាន ។

ការសម្រាកព្យាបាលខ្លួនឯងនៅផ្ទះនេះ បើតាមការណែនាំ ត្រូវប្រាកដថានៅផ្ទះរបស់ខ្លួនមានបរិយាកាសសមស្រប មានបន្ទប់សម្រាកដាច់ដោយឡែក មានអនាម័យ និងខ្យល់អាកាសចេញ-ចូលល្អ ។

ពិសេស ត្រូវដឹងពីវិធីប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវ ទៅតាមស្ថានភាពនៃអាការៈរបស់ខ្លួន ។ ដោយឡែក ប្រសិនបើអ្នកជំងឺកូវីដ ដែលគ្មានរោគសញ្ញាអ្វីសោះ គឺមិនចាំប្រើថ្នាំនោះទេ ប៉ុន្តែប្រសិនបើករណីមានរោគសញ្ញាមួយ អាការៈដូចភ្ជាប់ក្នុងសេចក្ដីណែនាំខាងក្រោមនេះ ត្រូវមកដឹងពីប្រភេទថ្នាំ និងវិធីប្រើប្រាស់ ។