ក្តុកក្តួលណាស់! ស្រ្តីម្នាក់បានបាត់បង់កូនប្រុសជាបន្តបន្ទាប់ ក្នុងរយះតែ៣ឆ្នាំ គឺដោយសារតែជំងឺ… (មានវីដេអូ)

ហ្វីលីពីន៖ មានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងលើ ស្ត្រីម្នាក់ ដែលមានឈ្មោះ Lorelei Go នេះបើយោងតាមសម្តីដ៏ក្តុកក្តួលក្នុងចិត្តរបស់អ្នកស្រីបានរៀបរាប់ទាំងទឹកភ្នែកថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៤ អ្នកស្រីបានបាត់បង់កូនប្រុសឈ្មោះ Rowden ដោយសារជំងឺមហារីក ។

ក្រោយពីកូនប្រុសច្បងស្លាប់បានរយ៖ពេល ១៦ខែ កូនប្រុសទីពីររបស់គាត់ឈ្មោះ Hasset ជាចុងភៅដ៏ល្បីម្នាក់ ហើយលោកបានស្លាប់បាត់បងជីវិតដោយសារជំងឺមហារីកដូចគ្នា ។ ចំណែកឯលោក Rowden លោកបានធ្វើអោយមនុស្សរាប់ពាន់នាក់រំជួលចិត្តជាខ្លាំង ព្រោះតែលោកទើបរៀបការភ្លាមៗ ហើយប្រពន្ធរបស់គាត់ក្លាយជាស្រីមេម៉ាយត្រឹមតែ១០ម៉ោង មុនដែលគាត់ស្លាប់ទៅ ។

ក្រោយពីកូនប្រុសទាំងពីររបស់អ្នកស្រី Lorelei Go គាត់មានកូនប្រុសពៅម្នាក់ដែលមានឈ្មោះថា Hisham ប៉ុន្តែជាអកុសល កូនប្រុសពៅរបស់គាត់ក៏បានកើតមានជំងឺមហារីកទៀត ទីបំផុតលោកបានស្លាប់ក្នុងវ័យ ២៧ឆ្នាំ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម