មិនចេះខ្លាចរអាលសោះ! ហាងកាហ្វេមួយ បើកទ្វារមនុស្សចូលអង្គុយផឹកជុំគ្នា ព្រោកប្រាជ្ញ មិនរក្សាគម្លាត ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង..

ថ្មីៗនេះ ផ្ទុះការរិះគន់ពេញបណ្ដាញសង្គម ជុំវិញនឹងទីតាំងហាងកាហ្វេមួយកន្លែង ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម មានមនុស្សចូលផឹកកាហ្វេជុំគ្នា ហាក់មិនសូវខ្វល់ បើកអង្គព្រោកប្រាជ្ញ កោកកាកឡើងវល់ លែងគិតខ្វាយខ្វល់កូវីដជុំខ្លួន ។

ជាក់ស្តែង ទីតាំងហាងកាហ្វេ ស្ថិតនៅម្ដុំផ្សារយើង ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានលេងហ្វេសប៊ុកមួយឈ្មោះ “Em Dara” បង្ហោះកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា “ម្តុំវត្តចាក់អង្រែ ជុំគ្នាផឹកកាហ្វេ ហាក់មិនសូវខ្វល់ បើកអង្គព្រោប្រាជ្ញ កោកកាកឡើងវល់ លែងគិតខ្វាយខ្វល់ កូវីដជុំខ្លួន។” ដែលមានការចែករំលែករិះគន់ផ្អើលពេញបណ្ដាញសង្គមផងដែរ ។

ដោយឡែក ក្រោយទទួលបានព័ត៌មាននេះ គេឃើញខាងអាជ្ញាធរ និងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ចុះទៅអប់រំណែនាំ ឱ្យបញ្ឈប់សកម្មភាពជួបជុំគ្នាបែបនេះបន្តតទៅទៀត ដោយត្រូវផ្អាកជាបណ្តោះអាសន្នចំពោះការទទួលអតិថិជនឱ្យចូលមកទទូលទានក្នុងបរិវេណអាជីវកម្មរបស់ខ្លួន ប៉ុន្តែអាចប្រកបអាជីវកម្មលក់ដូរលក្ខណៈវេចខ្ចប់បាន រហូតមានការជូនដំណឹងជាថ្មី ៕