ទុក្ខក្រៀមក្រំមិននឹកស្មានដល់! ស្នងការរងខេត្តព្រះវិហារ មិនដឹងខ្លួនសោះ ផុតដង្ហើមនៅផ្ទះបងស្រីក្រុងភ្នំពេញ រួចទើបដឹង…

នេះដោយយោង ប្រភពព័ត៏មាន លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានផ្ញើលិខិតជូននាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី ០៥ ឧសភា ឆ្នាំ២០២១ អំពីករណីស្លាប់របស់លោកវរសេនីយ៍ឯក ចៅ ស៊ីផន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលឆ្លងជំងឺកូវីដ១៩ បានទទួលមរណភាព នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

ជាក់ស្តែង​ លោកវរសេនីយ៍ឯក ចៅ ស៊ីផន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលឆ្លងជំងឺកូវីដ១៩ បានទទួលមរណភាព នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានបញ្ជាក់ថា លោកវរសេនីយ៍ឯក ចៅ ស៊ីផល បានទទួលមរណភាពនៅផ្ទះបងស្រីបង្កើត ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍ធ្វើតេស្ដសាកសព របស់មណ្ឌលសុខភាពទឹកថ្លា បង្ហាញថា វិជ្ជមានជំងឺកូវីដ១៩។

បញ្ជាក់ដែរថា កន្លងមកលោកវរសេនីយ៍ឯក ចៅ ស៊ីផន មានជំងឺប្រចាំកាយ ទឹកនោមផ្អែម និងលើសឈាមបណ្ដាលឲ្យស្លាប់មួយចំហៀងខ្លួន ត្រូវបានអង្គភាពអនុញ្ញាតឲ្យសម្រាកព្យាបាលនៅផ្ទះប្អូនស្រីបង្កើត នៅខេត្តសៀមរាប តាំងពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣ នៅពេលស្ថានភាពជំងឺទ្រុងទ្រោមខ្លាំង ត្រូវបានបងប្អូនបញ្ជូនទៅសម្រាកព្យាបាលនៅរាជធានីភ្នំពេញ៕