តើអ្នកស្ថិតក្នុងតំបន់ណា? នេះជាផែនទីផ្លូវការថ្មី បែងចែក “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” នៅរាជធានីភ្នំពេញ មួយសប្តាហ៍ បន្តទៀត

នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជាផ្លូវការនូវការកំណត់ និងបែងចែកតំបន់ ដែលជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» រយៈពេល មួយសប្តាហ៍បន្តទៀត រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ជាក់ស្តែង នេះគឺជាផែនទីផ្លូវការនៃការបែងចែកតំបន់ក្រហម លឿងទុំ និងតំបន់លឿង ដែលនឹងត្រូវអនុវត្តចាប់ពីម៉ោងសូន្យ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នេះតទៅ តើអ្នកស្ថិតក្នុងតំបន់ណា?៕