ហានិភ័យខ្ពស់ណាស់! តាំងស្មារតី ប្រយ័ត្នឱ្យបានខ្ពស់បំផុត បញ្ចេញតម្រុយថ្មី នាព្រឹកនេះ ខេត្ត ២នេះ មានចំនួនអ្នកឆ្លងច្រើនជាងគេ បន្ទាប់ពីក្រុងភ្នំពេញ

នៅថ្ងៃទី ៥ ឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសសុខាភិបាល បានចេញប្រកាសផ្លូវការ តាមទំព័រហ្វេសប៊ុកផេករបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ​បានឱ្យដឹងថាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខេត្តកណ្ដាល និង ខេត្តបន្ទាយមានជ័យ ​បានរកឃើញអ្នកវិជ្ជមានកូវីដថ្មី ច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ ។

ទោះជាយ៉ាងនេះក្តី ចំនួន អ្នកវិជ្ជមានផ្លូវការ មិនត្រូវបានបង្ហាញនៅឡើយទេ នេះជាទិន្នន័យបណ្ឌោះអាសន្ន និងសូមឱ្យពលរដ្ឋទាំងពីរខេត្តនេះប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ។

ដោយឡែក សូមបងប្អូនប្រជាពលរដ្ឋរង់ចាំសេចក្ដីប្រកាសផ្លូវការ និងសូមរក្សាស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ការពារខ្លួន និងគ្រួសារអ្នកឱ្យជៀសឆ្ងាយពីវីរុសនេះ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ចូលរួមចាក់វ៉ាក់សាំងបង្ការ និងសូមកុំចេញពីផ្ទះបើគ្មានការចាំបាច់ ៕