ជាលើកដំបូងក្នុងខេត្តសៀមរាប! មានអ្នកជំងឺម្នាក់ ទទួលមរណភាពដោយសារជំងឺកូវីដ-១៩ លើកដំបូង

នេះដោយយោងតាម ប្រភពព័ត៏មាន អ្នកជំងឺ​ម្នាក់​ ឈ្មោះ ស៊ាន គឹម​សាន នៅ ​ភូមិ​លាប​ទង ឃុំ​កំពង់​ចិន​ខាងត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ ត្រូវបាន​ប្រកាសថា បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១​នៅ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។

ដោយឡែក តាមប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ា​ត បាន​ឲ្យ​ដឹងថា អ្នកជំងឺ​ដែល​ស្លាប់​នេះ មាន​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ និង​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ។​

​បញ្ជាក់ដែរថា បុរស​ឈ្មោះ​ស៊ាន គឹម​សាន អាយុ​៤៧​ឆ្នាំ ដែលមាន​ជំងឺ​ខូច​តម្រងនោម​រ៉ាំរ៉ៃ បាន​ចូលមក​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត កាលពី​យប់​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១ ដើម្បី​ទទួល​សេវា​លាង​ឈាម​។ បន្ទាប់ពី​ចូល​សម្រាក​ព្យាបាល​នៅ​ថ្ងៃទី​២៨ ខែមេសា បុរស​រូបនេះ ត្រូវបាន​ក្រុមគ្រូពេទ្យ ប្រកាសថា គាត់​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​៕