គូរព្រេងមិនព្រាត់! ស្រឡាញ់គ្នា ១ ឆ្នាំ ហត់នឹងឈ្មោះជាសង្សារពេក បែកគ្នា ៣ ខែ តែនៅនឹកគ្នាខ្លាំង សាងស្នេហ៍ម្តងទៀត ដឹកដៃគ្នាចូលរោងការ

យោងតាម ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ពីប្រវត្តិចំណងស្នេហ៍ដ៏ស្អិតល្មួតរបស់ពួកគេ ដែលបានឆ្លងកាត់ឧបសគ្គលំបាកជាច្រើនទម្រាំតែដើរមកដល់ចំណុចចូលរោងជ័យមួយនេះ ។

ជាក់ស្តែង ម្ចាស់គណនីបណ្តាញទំនាក់ទំនងសង្គមខាងលើនេះ បានលើកឡើងថា «ផ្ដើមពីសង្សាក្លាយជាប្ដី ប្រពន្ធ ២០១៩ ពួកយើងបានផ្ដើមស្រឡាញ់គ្នាជាសង្សា រហូតពួកយើងក៏ស្រឡាញ់គ្នាបានរយៈពេល ១ ឆ្នាំ ហើយក៏បែកគ្នារយៈពេល ៣ ខែ ហើយក៏មានសង្សាថ្មីរៀងៗខ្លួន តែអារម្មណ៍ញុមនៅតែនឹកគាត់រហូតទោះនៅជាមួយអ្នកថ្មីក៏ដោយ បន្ទាប់មកពួកយើងក៏ត្រូវគ្នាវិញ និង បន្តស្រឡាញ់គ្នារហូតរយៈពេលជិត ២ ឆ្នាំ ហើយយើងក៏យល់ពីគ្នាកាន់តែច្រើន ចុះសម្រុងគ្នាច្រើន ទើបសម្រេចចិត្តថារស់នៅជាមួយគ្នារហូតដល់មានថ្ងៃនេះ» ។

ដោយឡែក មហាជនដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីបានឃើញរូបភាពខាងលើនេះរួចហើយ មានការស៊ែចែករំលែកបន្តគ្នាពីមួយទៅមួយ អមដោយសារខមិនកោតសរសើរពីមាត់មួយទៅមាត់មួយឥតដាច់គ្រប់ៗគ្នា និង ជូនពរឱ្យគូស្នេហ៍មួយគូនេះកាន់តែស្រឡាញ់គ្នាឱ្យបានយូរអង្វែងរហូតចាស់ព្រឹទ្ធចាស់ព្រេង ៕