មុនប្រកាសផ្លូវការថ្ងៃនេះ គិតត្រឹម ២៤ម៉ោង រកឃើញខេត្តមួយ មានឆ្លងច្រើនជាងគេ

នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ខេត្តដែលរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ថ្មី ច្រើនជាងគេ ក្នុង រយៈពេល ២៤ ម៉ោង គឺខេត្តបន្ទាយមានជ័យ! សូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ!។

គិតត្រឹមថ្ងៃ០២ ខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានករណីឆ្លងកូវីដ១៩ សរុប ១៤,៥២០នាក់ ក្នុងនោះ អ្នកដំណើរចូលមកកម្ពុជា ៤៥៦នាក់, ពលករធ្វើដំណើរមកពីប្រទេសថៃ ៩៩នាក់ និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ១៣,៩៦៥នាក់៕