អុញនោះទៅចឹងទៅ! ប្រទេសជាតិកំពុងជួបទុក្ខ បែរជា ប្រមូលផ្តុំគ្នាផឹកស៊ីជក់ថ្នាំក្នុងខារ៉ាអូខេយីហោ «អាហារដ្ឋានពិភពថ្មី »

នេះដោយយោងតាម ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាននាំខ្លួនមនុស្ស ប្រុស ស្រីសរុបចំនួន២៦នាក់

ដែលពួកគេកំពុងប្រមូលផ្តុំផឹកស៊ីនិងមានការប្រើប្រាស់គ្រឿងញៀនផងយ៉ាងពពាក់ពពូន ក្នុងទីតាំងហាងខារ៉ាអូខេមួយកន្លែងដែលមានយីហោ (អាហារដ្ឋានពិភពថ្មី)ស្ថិតនៅចំណុចក្រុមទី០១ភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទី។

ដោយឡែក ក្នុងប្រតិបត្តិការ សមត្ថកិច្ច ឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន២៦នាក់រួមទាំងម្ចាស់ទីតាំងអ្នកចាត់ចែងនិងដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកចំនួន០១ថង់ ទម្ងន់៤,៤៤ក្រាម រួមទាំងមធ្យោបាយផ្សេងទៀតមួយចំនួន។ ក្រោយការសាកសួរ សមត្ថកិច្ចបានរៀបចំបញ្ជូនពួកគេទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕