មិនមែនជារឿងធម្មតាទេ! ចាប់តាំងពីព្រឹត្តិការណ៏២០កុម្ភះ អ្នកនៅភ្នំពេញបានឆ្លងជំងឺនេះ កើនដល់ជាង១ម៉ឺននាក់ហើយ

គិតត្រឹមម៉ោង 7ព្រឹកថ្ងៃទី02 ខែឧសភា ឆ្នាំ2021 តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលក្នុងទម្រង់ប្រកាសថ្មី បញ្ជាក់អោយពលរដ្ឋកម្ពុជា បានឃើញយ៉ាងច្បាស់ៗថា គិតចាប់តាំងពីជំងឺកូវីដ-១៩ បានកើតឡើងរហូតមកដល់បច្ចុប្បន្ន ជំងឺកាចសាហាវមួយនេះបានកើតឡើងនៅកម្ពុជា រហូតដល់ 14,520ករណី។

ចំពោះករណីចម្លងនៅរាជធានីភ្នំពេញ បានកើតឡើងរហូត 10,069ករណី ខណៈអ្នកស្លាប់ទូទាំងប្រទេសមានរហូតដល់ 103ករណី។ ដោយកឡែកទោះជាយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលបានសម្រេចអោយធ្វើការបែងចែកតំបន់មានការចម្លងជាបី គឺតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ដើម្បីធ្វើការគ្រប់គ្រងស្ថានការបច្ចុប្បន្ន៕