ដំណឹងល្អ! សម្រាប់បងប្អូនប្រជាពលរដ្ធ ក្រុងភ្នំពេញអាចនឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី..

នេះដោយយោងតាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានឆ្លើយតបទទៅកាន់ប្រជាពលរដ្ឋតាមរយៈទំព័រហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេច បានមានប្រសាសន៍បែបនេះថា៖ «ពុំមានហេតុផលបន្តបិទ ទេយើងនឹងបើកតែខេត្ត ឬរាជធានីអាចបិទ តំបន់តូចៗ ដែលនៅមានហានិភ័យលើការឆ្លងខ្ពស់។ ការបិទកន្លងមក គឺជាការបង្ខំចិត្តដើម្បីកាត់បន្ថយការឆ្លង និងការស្លាប់របស់ប្រជាជនយើង។ សូមយោគយល់ដល់ការលំបាករួមរបស់ជាតិ»។

ជាក់ស្តែង សម្ដេចឆ្លើយតបបែបនេះ បន្ទាប់ពីមានប្រជាពលរដ្ឋម្នាក់បានចូលទៅ Comment លើការបង្ហោះរបស់សម្ដេច ហ៊ុន សែន នៅយប់ថ្ងៃទី ២ ឧសភា ២០២១ នេះថា៖ «សម្តេចថ្ងែទី៥ នេះ សូមសម្តេចបើកផ្លូវវិញមែនទែនមក។ ក្មួយជាប់នៅខេត្តយូរថ្ងែមកហើយដែរ មិនទាន់ចូលទៅភ្នំពេញវិញបាន ព្រោះត្រូវឡើងមកចាក់វ៉ាក់សាំង ហើយថវិកាក៏ជិតអស់ សំណាងហើយក្មួយស្គាល់គេគេឲ្យផ្ទះស្នាក់នៅអត់គិតអ្វីពីក្មួយ»។

ដោយឡែក តាមរយៈការឆ្លើយតបរបស់ប្រមុខថ្នាក់ដឹកនាំប្រទេស ជាសញ្ញាណផ្ដល់ឱ្យដឹងថា រាជធានី-ខេត្ត អាចនឹងបើកដំណើរការឡើងវិញក្រោយថ្ងៃទី ៥ ឧសភា ២០២១ នេះ ប៉ុន្តែនឹងនៅបន្តបិទតំបន់តូចៗដែលមានហានិភ័យខ្ពស់ប៉ុណ្ណោះ ។ យ៉ាងណាមិញសូមរង់ចាំសេចក្ដីសម្រេចប្រកាសជាផ្លូវការនៅពេលដែលដល់សុពលភាពការបិទខ្ទប់ក្រុងនេះ ៕