ប្រិយមិត្តបានជ្រាបរួចមកហើយថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ កំពុងសំរាកនៅមន្ទីរពេទ្យនៅឯប្រទេសថៃ ពេលនេះស្ថានភាពជំងឺរបស់លោកឧត្តមសេនីយ៍ទោ បានល្អប្រសើរឡើងវិញហើយ ។
នេះបើយោងតាមគណនីហ្វេសប៊ុកផេករបស់លោក Pheng Vannak News ដែលលោកបានសរសេររៀបរាប់អោយដឹងថា៖ «ឆ្លៀតពេលថ្ងៃសំរាកចុងសប្ដាហ៍ ថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល
ខេត្តព្រះសីហនុ និង លោកជំទាវ និង លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានទៅសាកសួរសុខទុក្ខ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ដែលកំពុងសំរាកនៅមន្ទីរពេទ្យ ។ ស្ថានភាពជំងឺរបស់លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ នៅពេលនេះគឺល្អប្រសេីរឡេីងវិញច្រេីនហេីយ ។ សូមជូនពរអោយបងឆាប់ជា »៕