មិនធម្មតាទេ កូវីដ១៩ នៅកម្ពុជាបានប្រល័យជីវិតពលរដ្ឋខ្មែរមិនតិចនាក់នោះទេ ដោយឡែក នាថ្ងៃដំបូងនៃដើមខសភា នេះមានអ្នកជំងឺកូវីដ១៩ម្នាក់ទៀតបានស្លាប់នៅផ្ទះ តែមិនបានប៉ុន្មានក៏ត្រូវបានក្រុមគ្រូពេទ្យចុះមកដល់គេហដ្ឋានភ្លាមៗ លើកយកទាំងសព និងមឈូសចេញពីផ្ទះ។
ជាក់ស្តែង យោងតាមគណនីហ្វេសប៊ុក ឈ្មោះ Sok Bunchann បានបង្ហោះរូបថត ៣សន្លឹក ដោយភ្ជាប់ជាមួយអត្ថន័យថា ” ថ្ងៃទី ០១ ខែ ០៥ ២០២១ ប្អូនប្រុសខ្ញុំបានស្លាប់ដោយសារកូវីដ១៩ នៅម៉ោង ៩ព្រឹក នៅព្រែកហូរ ខេត្តកណ្តាល ” ។
បញ្ជាក់ដែរថា ករណីស្លាប់នៅផ្ទះ ហើយមានក្រុមគ្រូពេទ្យមកយកទាំងសាកសព និងលើកទាំងមឈូស មិនមែនជាករណីដែលកើតឡើងលើកទី១ នៅកម្ពុជានោះឡើយ។ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់មែនទែន ចំពោះការរាតត្បាតនៃការឆ្លងជំងឺដ៏កាចសាហាវមួយនេះ ៕