ភ្លាមៗនេះ! ក្រសួង រកឃើញកុមារី អាយុ ១២ឆ្នាំ នៅឫស្សីកែវផ្ទុកកូវីដ-១៩ ឆ្លងពីឪពុកម្ដាយ

ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៣១ ករណី ដែលក្នុងនោះមាន ២៨ ករណីដែលជាប់ពាក់ព័ន្ធការឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ នាព្រឹកថ្ងៃទី ០៤ ខែមិនា ឆ្នាំ២០២១នេះ។

ក្នុងនោះមាន កុមារីជនជាតិខ្មែរម្នាក់អាយុ ១២ ឆ្នាំ ដែលរស់នៅខណ្ឌឬស្សីកែវ ត្រូវបានរកឃើញថាមានផ្ទុកជំងឺកូវីដ ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ​ ។

ដោយយោងតាមការបញ្ជាក់បន្ថែមទៀត ពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថានៅ ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ០៩ និង ០០នាទី នៅចំនុចផ្ទះលេខ ១១៣២ ផ្លូវបេតុង ក្រុមទី១១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ បានប្រមូលយកសំណាកទៅធ្វើតេស្ដជាលើកទីពីរ មានចំនួន ១២ នាក់ (ប្រុស ០៥នាក់) (ស្រី ០៧នាក់) ។

ជាលទ្ធផលរកឃើញមាន អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ម្នាក់ ជាកុមារី អាយុ១២ឆ្នាំ (ត្រូវជាកូនរបស់ស្ត្រី អាយុ៣៦ឆ្នាំ និងបុរស អាយុ៣៩ឆ្នាំ ដែលបានវិជ្ជមាននឹងមេរោគកូវីដ១៩)។ បច្ចុប្បន្ននេះ កុមារីខាងលើ ត្រូវបាន ក្រុមគ្រូពេទ្យយកទៅព្យាបាល នៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ) ហើយ៕