ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា ជំងឺកូវីដ១៩ កំពុងតែរាតត្បាតនៅក្នុងប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការប្រកបរបររកស៊ី និងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ មិនថាតែប្រជាពលរដ្ឋសាមញ្ញានោះទេ ដែលរងផងប៉ះពាល់ សូម្បីតែព្រះសង្ឃនៅតាមវត្តអារាម ក៏រងការប៉ះពាល់ដូចគ្នា។
ដោយឡែកថ្មីៗនេះ ព្រះសង្ឃមួយអង្គបានបង្ហោះថ្លែងអំណគុណដល់ពុទ្ធបរិស័ទ ដែលបានស្បៀងអាហារមកប្រគេនព្យួរទុកនៅខ្លោងទ្វារវត្ត។
ជាក់ស្តែង តាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ព្រះញាណចរណមុនី វត្តសន្សំកុសល បានឲ្យដឹងថា «អរគុណណាស់ញោមអ្នកបឹងទំពន់អាត្មាអេីយ ដែលបានយកម្ហូប បន្លែ មកព្យូរទុកអោយនៅខ្លោងទ្វារ ទង្វើទាំងនេះហើយដែលចងចិត្តអាត្មាជាប់ មិនជ្រេីសរេីសជម្រកផ្សេង ♥️ស្រលាញ់ពេញបេះដូង♥️ ស្គាល់កម្លាំងសេះក្នុងដំណេីរផ្លូវ ស្គាល់មិត្តសត្រូវក្នុងគ្រាអាសន្ន 😍😍😍😍🙏🙏🙏♥️♥️♥️♥️»៕