ទឹកចិត្តដ៏ធំធេង! លោក ឧកញ៉ា ទៀ វិចិត្រ លេងឈុតធំ ត្រៀមត្រីសាច់ច្រកថង់ មួយមុខជាង ១០គីឡូ ចែកជូនពលរដ្ឋ នៅតំបន់….

ជំងឺកូវីដ១៩ កំពុងរីករាលដាលពេញទាំងក្រុង និងតាមបណ្តារាជធានីខេត្ត ដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលត្រូវជាប់ឃុំខ្លួនក្នុងផ្ទះមិនអាចចេញទៅប្រកបរបររកស៊ីចិញ្ចឹមជីវិត ជាពិសេសនោះគឺអ្នកដែលរស់នៅក្នុងតំបន់ក្រហម ដែលជាតំបន់មានការប្រឈមឆ្លងខ្ពស់នៃជំងឺកូវីដ១៩។

ជាក់ស្តែង ឯកឧត្តម ទៀ វិចិត្រ នាថ្ងៃទី ២៩ មេសា ឆ្នាំ២០២១នេះ បានរៀបចំនូវស្បៀងអាហារមួយចំនួនដូចជា ត្រីរ៉ស់ងៀត ចំនួន ១,០០០គីឡូក្រាម សាច់ក្រក ចំនួន ១,០០០គីឡូក្រាម និងបន្លែជាច្រើនមុខ ជាង ១១,៦០០គីឡូក្រាម ដើម្បីប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម។

ដោយហេតុតែការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ តំបន់ជាច្រើនត្រូវបានបិទខ្ទប់ មិនឲ្យមានចរាចរការធ្វើដំណើរ ឬការចេញប្រកបរបរ ដែលធ្វើឲ្យប្រជាពលរដ្ឋជួបប្រទះការលំបាក ដែលជាពិសេសនោះការកង្វះស្បៀងអាហារសម្រាប់បរិភោគតែម្តង ៕