នៅថ្ងៃទី ២៩ មេសា ឆ្នាំ ២០២១ នេះ យោងតាម នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល ស្ដីពីចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ បានឱ្យដឹងថា ប្រទេសកម្ពុជា បានរកឃើញអត្រាអ្នកឆ្លងថ្មី រហូតដល់ចំនួន ៨៨០នាក់ ត្រឹមរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលនៅតែជាកំណើនអ្នកឆ្លងថ្មីដ៏ច្រើនបំផុត បើធៀបនឹងថ្ងៃទី ២៧ មេសា ២០២១។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) ក៏បានបង្ហាញដែរថា ចំនួនអ្នកឆ្លងនៅរាជធានីភ្នំពេញមាន ៥១៨នាក់, ខេត្តព្រះសីហនុ: ១៨៧នាក់, ខេត្តកណ្តាល: ៧៣នាក់ , ខេត្តកំពង់ចាម: ៣៩ នាក់, ខេត្តបន្ទាយមានជ័យ: ៣៦ នាក់, ខេត្តកំពង់ស្ពឺ: ៩ នាក់, ខេត្តតាកែវ: ៥ នាក់, ខេត្តកំពង់ធំ: ៤ នាក់, ខេត្តកំពង់ឆ្នាំង: ៣ នាក់, ខេត្តព្រៃវែង: ២ នាក់, ខេត្តពោធិ៍សាត់: ១ នាក់, ខេត្តកោះកុង: ១ នាក់, ខេត្តសៀមរាប: ១ នាក់ និង ខេត្តត្បូងឃ្មុំ: ១ នាក់។
ដោយសារស្ថានភាពនៃការរាតត្បាតវីរុសកូវីដ ១៩ ហាក់នៅមិនទាន់ថមថយនៅឡើយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចធ្វើការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ចំនួន ៧ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី ៥ ឧសភា ឆ្នាំ ២០២១ ៕