បើមិនជឿរ ស្តាប់សិន! ស្ងាត់ៗ អន្ទឹត ឡុង ចន្ថា ចេញបទចម្រៀងថ្មីផ្ទាល់ខ្លួនរំជួលអារម្មណ៏អ្នកគាំទ្រ…(មានវិដេអូ)

ស្ងាត់ៗ អន្ទឹត ឡុង ចន្ថា បានកំពុងតែត្រៀមចេញបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា “ស្អប់បងធ្វើអ្វី ” ដែលជាស្នាដៃនិពន្ធទំនុកច្រៀងនិងMelody របស់តារាចម្រៀងម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាស គឺលោក យក់ ដួងតារា ។

គួរបញ្ជាក់ដែរថា អន្ទឹត ឡុង ចន្ថា បានសឹកពីព្រះសង្ឃមក លោកបានទៅរត់ឡាក់ស៊ី និងដើរច្រៀងតាមអកកេះ ក្នុងរោងការ និងក្នុងកម្មពិធី ផ្សេងៗរហូតធ្វើឲ្យមហាជនលាន់មាត់សរសើរគ្រប់គ្នាថា ឡុង ចន្ថា ច្រៀងពិរោះគ្រាន់បើរ សម្លេងអាចធ្វើជាអ្នកចម្រៀងបាន ៕