នៅព្រឹកថ្ងៃទី២៧ មេសា ឆ្នាំ២០២១ នេះ រពិធីការនី ខៀវ សានសាណា បានប្រកាស ដំណឹងក្រៀមក្រំដោយក្រុមគ្រួសារពិធីការនីរូបនេះជូបទុក្ខធំ បាត់បង់សមាជិកគ្រួសារជាទីស្រលាញ់។
ជាក់ស្តែង ចុងខែមេសា គ្រួសារពិធីការនីពូកែវោហាស័ព្ទ សានសាណា ជួបទុក្ខក្រៀមក្រំក្រោយលោក តា របស់ នាងបានទទួលមរណៈភាពកាលពីព្រឹកមិញនេះដោយជរាពាធ ក្នុងជន្មាយុ៩១ឆ្នាំ។
បន្ទាប់ពីជួបទុក្ខបែបនេះ សានសាណា ទទួលបានសារលើកទឹកចិត្តជាច្រើនពីមិត្តក្នុងរង្វង់សិល្បៈ ហើយក្នុងនោះមហាជនអ្នកគាំទ្រនាងក៏បានចូលរួមរំលែកទុក្ខសោកសៅមួយនេះផងដែរ៕