អាណិតណាស់! ឃើញភ្លាម រំជួលចិត្ត ធ្លាយដល់ក្រុមលោកតាធាក់ស៊ីក្លូ ក្រោយរកឃើញ លោកតា វ័យ៦៣ឆ្នាំម្នាក់ ជួបទុក្ខ ឆ្លងជំងឺកូវីដ១៩

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦១៦នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ១៩០នាក់ផងដែរ។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៦១៦នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

ដោយឡែក រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ទាំង៥៤៦នាក់នៅក្នុងរាជធានីភ្នំពេញ ជាក់ស្តែងមានអ្នកវិជ្ជមានឈ្មោះ អិន វី ភេទប្រុស អាយុ៦៣ឆ្នាំ ជាអ្នកធាក់ស៊ីក្លូ ស្នាក់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕