នៅវេលាម៉ោង ១៧ និង ៣០ នាទី ថ្ងៃទី ២៥ ខែមេសា ២០២១ មានបុរសម្នាក់ដេកស្លាប់ នៅក្នុងផ្ទះរបស់ខ្លួន ដោយក្រុមគ្រួសារសព បានរាយការណ៍មកប្រាប់សមត្ថកិច្ចចុះទៅពិនិត្យនៅទីតាំងកន្លែងកើតហេតុភ្លាមៗតែម្ដង នៅចំណុចផ្ទះលេខ ៤៩០ ផ្លូវបេតុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ។
ជាក់ស្តែង យោងតាមប្រភពព័ត៏មានដដែល សាកសពដែលបានស្លាប់ខាងលើមានឈ្មោះ ស៊ុន ម៉ៅ ភេទប្រុស អាយុ ៧៣ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ ដែលក្រោយពីការស្លាប់ សមត្ថកិច្ចបានរាយការណ៍ជូនគ្រូពេទ្យបង្អែកច្បារអំពៅ ទើបក្រុមគ្រូពេទ្យចុះមកពិនិត្យយកសំណាក ហើយបានរកឃើញ និង បញ្ជាក់ថាបុរសរូបនេះ ស្លាប់ដោយសារជំងឺកូវីដ-១៩ ៕