ផ្ទុះរាលដាលខ្លាំង តំបន់ក្រហម ខណះពេលតែមួយ ឡានពេទ្យ ២គ្រឿង ទៅចាំដឹកអ្នកជំងឺកូវីដ ១៤នាក់

ប្រិយមិត្តបានជ្រាបហើយ ស្ថានភាពនៅរាជធានីភ្នំពេញ ហាក់មិនទាន់មាន​សញ្ញាណល្អនៅឡើយទេ ទោះជាប្រមុខរាជរដ្ឋាភិបាល បានបិទខ្ទប់ និងដាក់តំបន់មួយចំនួន ជាតំបន់ក្រហម រាំងខ្ទប់មនុស្សមិនឱ្យចេញក្រៅក៏ពិតមែន ប៉ុន្តែស្ថានភាពការរាតត្បាតនៅតែជារឿងដ៏គួរ​ឱ្យព្រួយបារម្ភខ្លាំង ។

ដោយឡែក នៅតំបន់ស្ទឹងមានជ័យ ដែលត្រូវបានកំណត់ជាកន្លែងដែលមានការផ្ទុះរាលដាលខ្លាំង បានបន្តរកឃើញអ្នកវិជ្ជមានជាបន្តបន្ទាប់ ។

ជាក់ស្តែង នៅរសៀលថ្ងៃទី ២៦ មេសា ២០២១ នេះ បើតាមសាលាសង្កាត់ស្ទឹងមានជ័យបានឱ្យដឹងថា នៅទីតាំងតែមួយរថយន្តពេទ្យចំនួន ២ គ្រឿង បានចូលដឹកអ្នកផ្ទុកកូវីដ១៩ សរុបចំនួន ១៤ នាក់ នៅរសៀលនាថ្ងៃទី២៦ ខែមេសាឆ្នាំ២០២១ ស្ថិតនៅតំបន់រាំងខ្ទប់ តំបន់ក្រហម សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕