មានតែ១ទេ! ធ្វើរបង​​​ផ្ទះជា​​កញ្ចក់​អាងចិញ្ចឹម​ត្រី ដែលមានត្រីដល់ទៅ ១០០០ ប្រភេទ… (មានវីដេអូ)

បរទេស៖ នៅជិតឆ្នេរសមុទ្រ Aegean Sea មានគេហដ្ឋានចម្លែកអស្ចារ្យមួយ ដោយផ្ទះនោះមានរបង ការពារ ជាអាងចិញ្ចឹមត្រី ។ បុរសដែលជាម្ចាស់ផ្ទះគាន់ពុំនឹកស្មានថា ការរចនាបថគំនិតរបស់គាត់ បានទាក់ទាញអ្នកមកទស្សនាពីមួយថ្ងៃៗរាប់ពាន់នាក់នោះទេ ។

កាលពី១០ឆ្នាំមុន គាត់បានគិតឃើញពីការស្ថបនារបងផ្ទះ «ចម្លែក» បែបនេះ តែមិនទាន់មានលុយគ្រប់គ្រាន់ លុះដល់ពេលនេះលោកជាអ្នកជំនួញម្នាក់នៅតំបន់នោះ ដែលមានឈ្មោះថា Mehmet ។ របងចិញ្ចឹមត្រីរបស់លោកមានបណ្តោយ ប្រវែង ៥០ម៉ែត្រ ហើយបច្ចុប្បន្ន មានត្រី១០០០ ប្រភេទ កំពុងរស់នៅក្នុង «របង» ផ្ទះលោក ។

ក្នុងរបងនេះគាត់បានបង្កប់បំពង់ប្តូរទឹកដែលមានប្រវែង ៤០០ ម៉ែត្រ ដើម្បីទឹកមានចលនាវិលជុំដូចក្នុងធម្មជាតិ ។ មួយវិញទៀតដើម្បីការពារ «របងត្រី» គាត់បានដាក់កាមេរ៉ា ១៧ ដែលមានមុខងារកំណត់អត្តសញ្ញាណផ្ទៃមុខបានយ៉ាងច្បាស់ ។

សម្រាប់អ្នកមកទស្សនាអាចថតរូប តែពុំអនុញ្ញាតអោយចូលកៀកពេកបានឡើយ បើពុំនោះ ប្រព័ន្ធប្រកាសអាសន្ននឹងលាន់លឺឡើងជាក់ជាមិនខាន ។ ២១.០០០ ដុល្លារអាមេរិក ដែលគាត់ត្រូវបានចំណាយ សំរាប់សាងសង់វាឡើង ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម