ទុក្ខជាន់ទុក្ខ! ឪពុកឆ្លងកូវីដទើបស្លាប់ ឆ្លងទៅកូនដែលមានជំងឺទឹកនោមផ្អែម ពេលនេះកំពុងជួប ស្ថានភាពធ្ងន់ធ្ងរ

បើតាមប្រភពព័ត៌មានពីផេកហ្វេសប៊ុករបស់វេជ្ជបណ្ឌិត ឆន សុធារី ក្មេងប្រុសទើបអាយុ ១៥ឆ្នាំ ត្រូវបញ្ជូនមកសង្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្នាក់ឯង ក្រោយឪពុកស្លាប់ដោយសារជំងឺកូវីដ ហើយខ្លួនផ្ទាល់ក៏បានឆ្លងជំងឺទៀត។

តាមប្រភពដដែលបានឲ្យដឹងថា ក្មេងប្រុសអាយុ ១៥ឆ្នាំដែលបានឆ្លងកូវីដ១៩ពីឪពុក ដែលទើបទទួលមរណភាព (ដោយសារជំងឺកូវីដ១៩) ត្រូវបានដឹកមកសង្រោះបន្ទាន់តែម្នាក់ឯងនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយសារតែស្ថានភាពជំងឺទឹកនោមផ្អែមប្រភេទ១ របស់ប្អូនបានវិវត្តន៍ទៅជាធ្ងន់ធ្ងរ។

ដោយឡែក រឿងដែលគួរឲ្យអាណិតនោះគឺប្អូនត្រូវប្រឈមនឹងជំងឺប្រចាំកាយ (ទឹកនោមផ្អែម) ទាំងដែលខ្លួនមានជំងឺកូវីដ១៩ ៕