ខ្លោចចិត្តជាពន់ពេក! ម្ដាយវិជ្ជមានកូវីដ ត្រូវបង្ខំចិត្ត បីទារកអាយុទើបតែ ១ ខែ ដើរឡើងឡានពេទ្យទាំងកណ្តាលអធ្រាត

នៅយប់​ថ្ងៃទី​ ២៣ ​ខែមេសា ឆ្នាំ ២០២១ មានទារកម្នាក់ ទើបតែនឹង​កើត​បាន​ ១ ​ខែ​ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​មន្ទីរពេទ្យ​ជាមួយ​ម្តាយ ដោយសារម្ដាយរបស់ខ្លួនត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ។

ដោយឡែក ជុំវិញករណីនេះ ចៅសង្កាត់​ច្បារអំពៅ​ទី​ ២ លោក​ យ៉ិ​ន វុធ​ បានឱ្យដឹងថា ស្ត្រីជាម្ដាយរបស់ទារក ដែលត្រូវ រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ខណ្ឌ​ច្បារអំពៅចុះមកយក មានឈ្មោះ ឈន ពៅ អាយុ ​៣០ ​ឆ្នាំ​ មុខរបរ​គ្រូបង្រៀន នៅ​សាលា​សុវណ្ណ​ភូមិ ​និង​មាន​ទីលំនៅ​ផ្ទះ​លេខ ​១០០ ​ស្ទួន​ផ្លូវ ​៦៦៧​ ភូមិ​កណ្តាល ​សង្កាត់​ច្បារអំពៅ​ទី​ ២ ​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ ។

ជាក់ស្តែង ដោយសារតែពុំអាចទុកកូនតូចនៅផ្ទះបាន ទើបស្ត្រីខាងលើដែលវិជ្ជមានកូវីដ បង្ខំចិត្ត សម្រេចចិត្តបីទារក ​ដែល​មាន​អាយុ​ទើបតែ ​១ ​ខែ​ឡើងឡានពេទ្យជាមួយគ្នាតែម្ដង ​។​ ដោយឡែកមកទល់ពេលនេះ ផ្ទះស្ត្រីខាងលើ នៅមាន សមាជិក ចំនួន ​៥ ​នាក់(ស្រី) ​ត្រូវ ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​ ១៤ ​ថ្ងៃ​ និងត្រូវយកសំណាកជាបន្តទៀត ៕