កម្សត់រំជួលចិត្ត មហាជនកំពុងស្រក់ទឹកភ្នែក ! ត្រូវជាប់ធ្វើចត្តាឡីស័កផ្អាកពីការងារ ស្រាប់តែប្រពន្ធឆ្លងទន្លេមុខបន្ទប់ជួល យំក៏មិនចេញ ប្រាក់ក៏គ្មាន សម្ភារកូនខ្ចីក៏គ្មាន

រំជួលចិត្ត មហាជនកំពុងស្រក់ទឹកភ្នែក អាណិតខ្លោចចិត្ត អ្នកម្ដាយមួយរូប បានបង្កើតកូននៅលើកៅអី មុខបន្ទប់ជួល ទាំងគ្មានសម្ភារជួយសង្គ្រោះគ្រប់គ្រាន់ ប៉ុន្តែក្រុមគ្រូពេទ្យជួរមុខបានស្រោចស្រង់អាយុជីវិត ទាំងម្ដាយ និងទារក ប្រកបដោយសុវត្ថិភាព ។

ជាក់ស្តែង រឿងដែលកាន់តែគួរឱ្យរំជួលចិត្តបំផុត យោងតាមគណនីហ្វេសប៊ុកឈ្មោះ Mak Mak Lala បានឱ្យដឹងទាំងពីរនាក់បន្ដីប្រពន្ធក៏កម្សត់នេះ សុទ្ធតែត្រូវផ្អាកពីការងារ គ្មានប្រាក់ចំណូល មិនបានត្រៀមសម្ភារសម្រាបើកូនខ្ចីនោះទេ ។

ចូងក្រោយសូមអំពាវនាវ ប្រសិនបើអ្នកម្ដាយ ឬ គ្រួសារមួយណាដែលមានសម្ភារ អាចជួយបរិច្ចាគបាន សូមជួយដល់ប្ដីប្រពន្ធនេះផងចុះ ជាពិសេសកំណើតទារកដ៏កម្សត់នៅក្នុងសម័យវិបត្តិវីរុសរាតត្បាតនេះ ។ នេះជាលេខទូរស័ព្ទស្វាមីរបស់ស្ត្រីជាម្ដាយដ៏កម្សត់រូបនេះ ៖ 0962195484 ៕