មិនដឹងរត់ទៅច្រកណា! មួយពព្រិចភ្នែក កូវីដវាយលុកដល់ខេត្តកែប រកឃើញ៣ ករណី ភ្លាមៗ ដោយទាំងព្រះសង្ឃ ១ អង្គទៀត

រដ្ឋបាលខេត្តកែប នៅរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ​ ២០២១ នេះ បានចេញសេចក្ដីប្រកាស ស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៣ ករណីថ្មីបន្ថែមទៀត នៅខេត្តកែប ដែលបញ្ជាក់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

១ ព្រះសង្ឃនាម ប៊ូ ផាត ព្រះជន្ម ៥៥ វស្សា គង់នៅវត្តពោធិ៍សែនជ័យ ហៅវត្តស្ទឹងហាវ ខេត្តព្រះសីហនុ ២ ឈ្មោះ ប៊ូ ហ៊ួយ ភេទស្រី អាយុ ២៨ ឆ្នាំ ត្រូវជាសាច់ញាតិរបស់ព្រះអង្គ ប៊ូ ផាត មានទីលំនៅភូមិអង្គោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ៣ ឈ្មោះ កៅ វ៉ាន់ ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប មានមុខរបរជាអ្នកបើកឡានដឹកដី។

ខណះពេលនេះ បុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ទាំង ០៣ អង្គ/នាក់នេះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកែប ៕