ក្នុងស្ថានភាពនេះកុំធ្វេសប្រហែសអោយសោះ! ក្រោយអ្នកឆ្លងសរុបថ្ងៃនេះ ផ្ទុះចេញពី ១០ រាជធានី-ខេត្ត

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២២ មេសា ២០២១ នេះ បានចេញសេចក្ដីជូនដំណឹង អំពីទិន្នន័យនៃអ្នកឆ្លងថ្មីកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយបន្តរកឃើញអត្រាអ្នកឆ្លងថ្មី រហូតដល់ចំនួន ៤៤៦ នាក់ត្រឹមរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។

ជាក់ស្តែង ក្នុងណោមទាំង ៤៤៦នាក់នេះ មានរាជធានីខេត្តចំនួន១០ សុទ្ធសឹងតែមានរកឃើញអ្នកវិជ្ជមាន រួមមាន៖ភ្នំពេញ៣៣១នាក់ ព្រះសីហនុ៨២នាក់ កណ្ដាល២១នាក់ តាកែវ៥នាក់ កំពង់ស្ពឺ២នាក់ ស្វាយរៀង០១នាក់ បន្ទាយមានជ័យ១នាក់ បាត់ដំបង១នាក់ កំពង់ចាម១នាក់ ខេត្តព្រៃវែង១នាក់។

យ៉ាងណាក្តី ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ អាជ្ញាធរ ក៏ដូចជាក្រសួងពាក់ព័ន្ធនានា បានកំពុងបង្កើនការពារ សម្រាប់សុវត្ថិភាពប្រជាពលរដ្ឋទាំងអស់ដើម្បីចៀសវាងការឆ្លងមានការរីករាលដាលកាន់តែមានទំហំធំ៕