លោក ខេមរះ សិរីមន្ត លេងស្តាយធម្មតាៗ ក្នុងខួបកំណើតកូនប្រុសច្បងរបស់លោក ក្នុងសម្លៀកបំពាក់ឈុតគេង មើលទៅស្អាតម្យាង

ភ្នំពេញ៖​ ប្រិយមិត្តជាច្រើនបានស្គាល់់និងតែងតែបានស្តាប់ បទចម្រៀងរបស់លោក ខេមរៈ សិរីមន្ត ដែលបទរបស់លោកនីមួយៗតែងតែដកជាប់ក្នុងអារម្មណ៍របស់ប្រិយមិត្តគ្រប់ៗគ្នា មិនថាបទចាស់ឬថ្មីនោះទេ គ្រាប់ពេជ្រមួយដួងនេះ បានធ្វើអោយហ្វេនជាច្រើនមានការពេញចិត្តជាខ្លាំង ។

បើទោះបីជាតារាចម្រៀងរូបនេះមានកូនបីក៏ដោយ ក៏លោកនៅតែមានប្រិយភាពខ្លាំងឡើងពីរមួយថ្ងៃទៅមួយថ្ងៃ ។ លោកខេមរៈ សិរីមន្ត តែងតែធ្វើតួនាទីល្អសម្រាប់ភរិយា ឪពុកល្អសម្រាប់កូនៗ ទោះបីលោករវល់ការងារសិល្បៈយ៉ាងណាក៏ដោយ ។

ជាក់ស្តែងកាលពីយប់មិញនេះផងដែរ គឺជាថ្ងៃខួបកំណើតកូនប្រុសច្បងរបស់លោក ក៏ដូចជាក្រុមគ្រួសារ បាននាំគ្នារៀបចំពិធីយ៉ាងសាមញ្ញមួយ ជុំគ្នាជាមួយក្រុងគ្រួសារយ៉ាងរីករាយបំផុត ។ គេសង្កេតឃើញថាតារាប្រុសរូបសង្ហារូបនេះលេងខ្លួនយ៉ាងប្លែកតែម្តង ជាមួយសម្លៀកបំពាក់សាមញ្ញ រលុងៗ ដែលមើលទៅដូចឈុតគេងយប់ ។ ប៉ុន្តែមានហ្វេនរបស់លោកជាច្រើន បានខលមិនសរសើរថា «គាត់ស្អាតសង្ហាចឹងស្លៀកអីក៏ស្អាតដែរ..» ៕ ប្រិយមិត្តចង់ជ្រាបច្បាសសូមទស្សនារូបភាពខាងក្រោម៖