ជិតដល់ថ្ងៃពិសេស! តារាសម្តែងស្រីថៃ Biatoey ត្រៀមចំណាយសម្រាប់ថ្ងៃពិសេសទាំងមូលរហូតដល់ទៅ…

ថៃ៖ ប្រិយមិត្តខ្លះប្រាកដជាបានដឹងហើយ នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៩ ស្អែកនេះគឺជាថ្ងៃដ៏ពិសេសមួយ របស់តារាចម្រៀងលោក DJ Man នឹងតារាសម្តែងស្រី Biatoey ដែលធ្វើអោយសាមីខ្លួនទាំងពីរជាពិសេសកូនក្រមុំដ៏ស្រស់ស្អាត Biatoey ។

ទន្ទឹមនិងសេចក្តីរំភើប តារាសម្តែងស្រីសិចសុីរូបនេះ ក៏បានត្រៀមខ្លួនធ្វើជាកូនក្រមុំយ៉ាងស្រស់ស្អាតរបស់តារាចម្រៀងរូបសង្ហា DJ Man ជាពិសេសនោះនាង បានត្រៀមនូវគ្រឿងអលង្ការចិញ្ចៀន ខ្សែក រ៉ូបអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាត ហើយសូម្បីតែស្បែកជើង និងទីកន្លែងប្រារព្ធពិធី គឺសុទ្ធតែសណ្ឋាគារលំដាប់ផ្កាយ ៦ ។

ពិធីមង្គលការមួយដែលពេញទៅដោយភាពល្អឥតខ្ចោះ ប្រណីតភាព និងលំដាប់ហៃសូ ហើយអ្វីទាំងអស់នេះមិនត្រឹមតែជាក្តីស្រមៃរបស់ Biatoey នោះទេ គឺមានមនុស្សស្រីជាច្រើនប៉ងចង់បានបែបនេះផងដែរ ។ ទោះបីជាយ៉ាងណា Biatoey បានត្រៀមចំណាយរហូតដល់ទៅ១០លានបាតឯណោះ សម្រាប់ថ្ងៃពិសេសទាំងមូល ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖