លោកចាន់ មករា ដែលជាគូស្នេហ៍របស់ ដេនីក្វាន់ បានបង្ហោះសារអោយនាងប្រុងប្រយ័ត្នខ្លួន…

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ ចាន់ មករា ដែលជាថៅកែលក់រថយន្ត និងត្រូវជាគូស្នេហ៍របស់តារាស្រីសុិចសុី ដែលមានរាងស្រឡូន ដេនី ក្វាន់ ។

ថ្មីៗនេះស្រាប់តែគូស្នេហ៍របស់តារាស្រីរូប ដែលមានគណនីហ្វេសឈ្មោះ Chann Makara បានបង្ហោះរូបភាពនិងសារអោយ ដេនីក្វាន់ ថា៖ «ត្រូវចាំ Denny Kwanសង្គមមួយនេះ នៅពីមុខយេីង បាទចាស មិត្តភក្កិពួកម៉ាក ផ្អែមល្ហែម បងប្អូន ៗ គួរអោយគោរព ស្រលាញ់ ប៉ុន្តែមិនប្រាកដ ថា ក្នុងចិត្តពួកគេ ជ្រះថ្លា ជាមួយយេីងនោះទេ ។

ប្រភេទមនុស្សដែល គួររាប់ គឺ មនុស្សដែល ជ្រែង ស៊ូ ក្រាញននៀល ជឿជាក់ និង មិនហៃអេី តាមខ្យល់រេ ទោរទន់តាមសម្លេង ហ៊ោកញ្រ្ជៀវ ដែលគ្រាន់តែជាសំឡេងតែៗ ស្កៗ គ្មានភាពច្បាស់លាស់នឹងជឿជាក់ ។ សុខចិត្ត ខ្សត់ញាតិ ដែលស្ម័គ្រប្រសេីរជាង សម្បូរមិត្តដែលជាសត្រូវ លាក់មុខ ។ សំណេរអនុបណ្ឌិត រាប់ កខ និង ស្រ:និស្ស័យ មិនត្រូវចាន់ មករា 02-10-2019» ៕